អភិបាលក្រុងកៀវ លើកឡើងពីលទ្ធភាពនៃការបាត់បង់ទឹកដីដើម្បីសន្តិភាពជាមួយរុស្ស៊ី
កៀវ, ថ្ងៃទី ២៥ ខែមេសា – នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ អភិបាលក្រុងកៀវ លោក Vitali Klitschko បានថ្លែងថា ប្រទេសអ៊ុយក្រែនអាចនឹងត្រូវសម្រេចចិត្តលះបង់ផ្នែកខ្លះនៃទឹកដីរបស់ខ្លួន ដើម្បីអាចឈានទៅរកសន្តិភាពជាមួយរុស្ស៊ី។ នេះបើយោងតាមការដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AFP។ លោកអភិបាលក្រុងបានគូសបញ្ជាក់ថា «សេណារីយ៉ូមួយដែលអាចកើតមាន គឺការបាត់បង់ទឹកដី។ ទោះបីជាវាមិនយុត្តិធម៌ក៏ដោយ ប៉ុន្តែសម្រាប់ជាថ្នូរនឹងសន្តិភាព ឬសន្តិភាពក្នុងរយៈពេលខ្លី