ព័ត៌មានជាតិ

ព័ត៌មានជាតិ
ព័ត៌មានជាតិ

សម្តេច ហ៊ុន ម៉ាណែត ពិភាក្សាទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើបញ្ហាមីយ៉ាន់ម៉ា ពន្ធអាមេរិក និងការចូលរួមអាស៊ានរបស់ទីម័រខាងកើត

ភ្នំពេញ- នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានជំនួបពិភាក្សាទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អុីប្រាហ៊ីម ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥។ ជំនួបនេះធ្វើឡើងនៅល្ងាចថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ នេះបើយោងតាមការបង្ហើបឱ្យដឹងពីសម្តេចនាយករដ្ឋមន្ត្រីតាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ នៅក្នុងកិច្ចពិភាក្សានោះ មេដឹកនាំទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើប្រធានបទសំខាន់ៗចំនួនបី។ ទីមួយ គឺតួនាទីរបស់អាស៊ានក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទីពីរ គឺផលប៉ះពាល់ដែលអាចកើតមាននៃវិធានការពន្ធថ្មីដែលដាក់ចេញដោយសហរដ្ឋអាមេរិក។ និងទីបី គឺដំណើរការនៃការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍.

Read More
ព័ត៌មានជាតិ

ស្រុកបុទុមសាគរ ប្រកាសជាតំបន់គ្មានមីន ក្រោមជំនួយឥណ្ឌា

(កោះកុង)-លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌាក្នុងការងារដោះមីនបានចាប់ផ្តើមតាំងពីឆ្នាំ២០២១ ហើយបានអនុវត្តជាក់ស្តែងក្នុងឆ្នាំ២០២២ តាមរយៈជំនួយរបស់ឥណ្ឌា ក្រោមគម្រោងផ្តល់ផលរហ័ស (Quick Impact Project) ដែលសម្របសម្រួលដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។ ស្ថានទូតឥណ្ឌាបានកំណត់យកខេត្តកោះកុងជាអាទិភាពក្នុងការជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតមីន។ រហូតមកដល់ពេលនេះ ឥណ្ឌាបានផ្តល់ជំនួយក្នុងការបោសសម្អាតផ្ទៃដីសរុប ២.៣៩៦.១៣៨ ម៉ែត្រក្រឡានៅក្នុងខេត្តនេះ ដែលការងារខ្លះបានបញ្ចប់ និងខ្លះទៀតកំពុងបន្ត។ លោក.

Read More
ព័ត៌មានជាតិ

នាវាចម្បាំងរុស្ស៊ី ៣គ្រឿង ចូលចតក្រុងព្រះសីហនុ ខណៈនាវាវៀតណាមចតនៅរាម

នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន ៣គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ នាវាទាំងនោះដឹកនាំដោយលោកវរនាវីឯក Aleksei Antsiferov នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក នៃកងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី។ នាវាទាំង ៣គ្រឿងនេះ មាននាវិកសរុបចំនួន ២៦២នាក់ ហើយគ្រោងនឹងស្នាក់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា.

Read More
ព័ត៌មានជាតិ

កម្ពុជា និងរុស្ស៊ី គ្រោងបើកកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា និងសហព័ន្ធរុស្ស៊ី នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី ១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលទ្វេភាគី។ កិច្ចប្រជុំនេះនឹងផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ សេចក្តីប្រកាសបានបញ្ជាក់ថា កិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យផលប្រយោជន៍រួម។ គេរំពឹងថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចព្រមព្រៀងកន្លងមក និងពិភាក្សាលើគំនិតផ្តួចផ្តើមថ្មីៗ.

Read More
ព័ត៌មានជាតិ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិក្រុមហ៊ុន DEEM ALMASEAH

នៅរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd. នៅក្នុងបរិវេណវិមានសន្តិភាព.

Read More
ព័ត៌មានជាតិ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរជ័យលាភីពានរង្វាន់អន្តរជាតិលើការអភិវឌ្ឍន៍ TVET

យោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការកោតសរសើរ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលបានទទួលជ័យលាភីមាស (Gold Award) និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលបានទទួលជ័យលាភីប្រាក់ (Silver Award) ពីពានរង្វាន់ GEMSET Award.

Read More
ព័ត៌មានជាតិ

សម្តេចហ៊ុន ម៉ាណែត កម្ពុជាគាំទ្រយន្តការ «ប្រទេសប្រាំមួយ គោលដៅតែមួយ» របស់ថៃ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ប្រទេសថៃ ដែលគេស្គាល់ថាជាយន្តការ «ប្រទេសប្រាំមួយ គោលដៅតែមួយ» ដោយមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់។ ការគាំទ្រនេះកើតឡើងស្របពេលដែលកម្ពុជា និងថៃកំពុងជំរុញយន្តការ «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។ ការគាំទ្រនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់លោកស្រី ផែថងតាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ដែលបានបញ្ចប់នៅថ្ងៃទី២៤ ខែមេសា។ ក្នុងអំឡុងពេលនោះ លោកស្រីបានជួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា និងបានចូលគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ.

Read More
ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបុណ្យវិសាខបូជានៅខែឧសភា ឆ្នាំ ២០២៥

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ អំពីការរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ និងទី១២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ បុណ្យវិសាខបូជាត្រូវបានចាត់ទុកជាបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា។ ពុទ្ធសាសនិកជនទូទាំងពិភពលោក មិនថាជាបព្វជិត ឬគ្រហស្ថ តែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ខួបអនុស្សាវរីយ៍ដ៏វិសេសវិសាលចំនួនបីរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ គឺថ្ងៃដែលព្រះអង្គប្រសូត ថ្ងៃដែលព្រះអង្គបានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ និងថ្ងៃដែលព្រះអង្គចូលបរិនិព្វាន។ ជារៀងរាល់ឆ្នាំ ពុទ្ធបរិស័ទខ្មែរតែងតែប្រារព្ធពិធីបុណ្យនេះនៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដោយចាត់ទុកថាជាឱកាសដ៏ឧត្ដមសម្រាប់ការសាងបុណ្យកុសល។ សម្រាប់ឆ្នាំនេះ ពិធីបុណ្យវិសាខបូជានឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ.

Read More
ព័ត៌មានជាតិ

សិស្សានុសិស្ស ៥ នាក់ ប្រមូលផ្តុំគ្នាមិនចូលសាលា ត្រូវបានសមត្ថកិច្ចធ្វើការណែនាំ

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌកំបូលបានចាត់វិធានការអប់រំសិស្សានុសិស្សចំនួន ៥ នាក់ (ស្រី ៤ នាក់) បន្ទាប់ពីពួកគេត្រូវបានរកឃើញប្រមូលផ្តុំគ្នាមិនបានចូលសាលានៅវេលាម៉ោង ៥:៣០ នាទីល្ងាច ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ ក្នុងតំបន់បុរីឡេងណាវ៉ាត់ត្រា ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ លោក ហុង ពិសិដ្ឋ.

Read More
ព័ត៌មានជាតិ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី

ភ្នំពេញ៖ រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍នាយឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី សម្រាប់ការជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅវិមានសន្តិភាព។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍មេបញ្ជាការបានកោតសរសើរចំពោះការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។.

Read More