កម្ពុជាស្វាគមន៍រោងចក្រ BYD ក្រោមទុនវិនិយោគ ៣២លានដុល្លារ រំពឹងទាក់ទាញក្រុមហ៊ុនចិន និងអន្តរជាតិបន្ថែម
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះវត្តមានរបស់ក្រុមហ៊ុន BYD Cambodia ដោយជឿជាក់ថាក្រុមហ៊ុននេះនឹងដើរតួនាទីជាគំរូ និងជាកម្លាំងចលករក្នុងការទាក់ទាញក្រុមហ៊ុនធំៗមកពីប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត ឱ្យមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសនៃពិធីបើកការដ្ឋានសាងសង់រោងចក្រ យានយន្តរបស់ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក (BYD CAMBODIA CO.,.