សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរជ័យលាភីពានរង្វាន់អន្តរជាតិលើការអភិវឌ្ឍន៍ TVET
ព័ត៌មានជាតិ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរជ័យលាភីពានរង្វាន់អន្តរជាតិលើការអភិវឌ្ឍន៍ TVET

យោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការកោតសរសើរ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលបានទទួលជ័យលាភីមាស (Gold Award) និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលបានទទួលជ័យលាភីប្រាក់ (Silver Award) ពីពានរង្វាន់ GEMSET Award របស់ ITE Education Services (ITEES) នៃប្រទេសសិង្ហបុរី។

សម្តេចនាយករដ្ឋមន្ត្រីបានចាត់ទុកពានរង្វាន់ដ៏មានតម្លៃនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ លើសពីនេះទៅទៀត វាបានបង្ហាញពីការបោះជំហានដ៏វិជ្ជមានក្នុងការឆ្លើយតបទៅនឹងអាទិភាពដ៏សំខាន់គឺ “ធនធានមនុស្ស” ដែលត្រូវបានដាក់បញ្ចូលជាស្នូលនៃជ្រុងទី១ “ការអភិវឌ្ឍធនធានមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

Leave a Reply

Your email address will not be published. Required fields are marked *