នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ បញ្ជូនទៅមន្ទីរពេទ្យដោយសារគ្រុនក្តៅខ្លាំង
អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ បញ្ជូនទៅមន្ទីរពេទ្យដោយសារគ្រុនក្តៅខ្លាំង

បាងកក — លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងបាងកកជាបន្ទាន់កាលពីយប់មិញ ដោយសារអាការៈគ្រុនក្តៅខ្លាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី២៥ ខែមេសា។ បញ្ហាសុខភាពរបស់លោកស្រីផែថងថាន ស៊ីណាវ៉ាត្រ កើតមានឡើងបន្ទាប់ពីលោកស្រីទើបបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជា។ លោក Jirayu Huangsab អ្នកនាំពាក្យរដ្ឋាភិបាលបានឱ្យដឹងថា កិច្ចប្រជុំ និងភារកិច្ចមួយចំនួនដែលលោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ គ្រោងនឹងបំពេញនៅថ្ងៃសុក្រនេះ ត្រូវបានលុបចោល និងពន្យារពេលទាំងអស់ ដោយសារលោកស្រីមិនទាន់អាចត្រឡប់មកបំពេញការងារបានធម្មតាវិញ។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីស្ថានភាពសុខភាពជាក់លាក់របស់លោកស្រីនាយករដ្ឋមន្ត្រីវ័យ ៣៨ ឆ្នាំរូបនេះ មិនទាន់ត្រូវបានបញ្ចេញពីមន្ទីរពេទ្យនៅឡើយទេ។

 

Leave a Reply

Your email address will not be published. Required fields are marked *