សម្តេច ហ៊ុន ម៉ាណែត ពិភាក្សាទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើបញ្ហាមីយ៉ាន់ម៉ា ពន្ធអាមេរិក និងការចូលរួមអាស៊ានរបស់ទីម័រខាងកើត
ព័ត៌មានជាតិ

សម្តេច ហ៊ុន ម៉ាណែត ពិភាក្សាទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើបញ្ហាមីយ៉ាន់ម៉ា ពន្ធអាមេរិក និងការចូលរួមអាស៊ានរបស់ទីម័រខាងកើត

ភ្នំពេញ- នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានជំនួបពិភាក្សាទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អុីប្រាហ៊ីម ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥។ ជំនួបនេះធ្វើឡើងនៅល្ងាចថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ នេះបើយោងតាមការបង្ហើបឱ្យដឹងពីសម្តេចនាយករដ្ឋមន្ត្រីតាមរយៈបណ្តាញសង្គមហ្វេសប៊ុក។

នៅក្នុងកិច្ចពិភាក្សានោះ មេដឹកនាំទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើប្រធានបទសំខាន់ៗចំនួនបី។ ទីមួយ គឺតួនាទីរបស់អាស៊ានក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទីពីរ គឺផលប៉ះពាល់ដែលអាចកើតមាននៃវិធានការពន្ធថ្មីដែលដាក់ចេញដោយសហរដ្ឋអាមេរិក។ និងទីបី គឺដំណើរការនៃការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

កិច្ចពិភាក្សាទូរស័ព្ទនេះបានសបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ាន។

Leave a Reply

Your email address will not be published. Required fields are marked *