All Posts
អន្តរជាតិ

ភាពតានតឹងកើនឡើង៖ ឥណ្ឌា និងប៉ាគីស្ថានបន្តបាញ់ប្រហារគ្នា ក្រោយការវាយប្រហារនៅ Kashmir

ញូវដេលី៖ យោធាឥណ្ឌា និងប៉ាគីស្ថាន បានបន្តការបាញ់ប្រហារតបតគ្នាទៅវិញទៅមក ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំង។ ទំនាក់ទំនងរវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការវាយប្រហារលើក្រុមអ្នកទេសចរ ដែលបានបណ្តាលឱ្យមនុស្ស ២៦ នាក់ស្លាប់នៅផ្នែកនៃតំបន់ Kashmir ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌា។ ឥណ្ឌាបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធប៉ាគីស្ថានថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ ទី ២៦ ខែមេសា ឆ្នាំ ២០២៥។.

Read More
អន្តរជាតិ

ឧត្ដមសេនីយ៍រុស្ស៊ីម្នាក់ស្លាប់ដោយសារការផ្ទុះគ្រាប់បែក មុនជំនួបរវាង ពូទីន និងបេសកជនរបស់ ត្រាំ

(ទីក្រុងម៉ូស្គូ)៖ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយឧត្ដមសេនីយ៍យោធារុស្ស៊ីម្នាក់បានបាត់បង់ជីវិតដោយសារការផ្ទុះគ្រាប់បែកនៅក្បែរទីក្រុងមូស្គូ នាពេលថ្មីៗនេះ។ ឧប្បត្តិហេតុនេះកើតឡើងចំពេលដែលគេរំពឹងថានឹងមានជំនួបពិសេសរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងលោក ស្ទីវ វីតខូស (Steve Wittkoss) ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ អាជ្ញាធររុស្ស៊ីបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះថា គឺឧត្ដមសេនីយ៍ យ៉ារូស្លាវ ម៉ូស្កាលីច (Yaroslav Moskalik).

Read More
ព័ត៌មានជាតិ

សម្តេចហ៊ុន ម៉ាណែត កម្ពុជាគាំទ្រយន្តការ «ប្រទេសប្រាំមួយ គោលដៅតែមួយ» របស់ថៃ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ប្រទេសថៃ ដែលគេស្គាល់ថាជាយន្តការ «ប្រទេសប្រាំមួយ គោលដៅតែមួយ» ដោយមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់។ ការគាំទ្រនេះកើតឡើងស្របពេលដែលកម្ពុជា និងថៃកំពុងជំរុញយន្តការ «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។ ការគាំទ្រនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់លោកស្រី ផែថងតាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ដែលបានបញ្ចប់នៅថ្ងៃទី២៤ ខែមេសា។ ក្នុងអំឡុងពេលនោះ លោកស្រីបានជួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា និងបានចូលគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ.

Read More
ព័ត៌មានជាតិ

ចក្រភពអង់គ្លេស និងកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើមអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព

  ភ្នំពេញ — ក្នុងសប្តាហ៍នេះ លោកស្រី Catherine West MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកស្រី Catherine West បានបន្តដំណើរទស្សនកិច្ចទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល។ អាកាសយានដ្ឋាននេះត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះការរចនាប្រកបដោយភាពច្នៃប្រឌិត និងជាគំរូនៃព្រលានយន្តហោះបៃតង ដែលមានស្ថាបត្យកម្មជាស្នាដៃរបស់ចក្រភពអង់គ្លេស។.

Read More
ព័ត៌មានជាតិ

នាវាចម្បាំងរុស្ស៊ី ៣គ្រឿង ចូលចតក្រុងព្រះសីហនុ ខណៈនាវាវៀតណាមចតនៅរាម

នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន ៣គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ នាវាទាំងនោះដឹកនាំដោយលោកវរនាវីឯក Aleksei Antsiferov នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក នៃកងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី។ នាវាទាំង ៣គ្រឿងនេះ មាននាវិកសរុបចំនួន ២៦២នាក់ ហើយគ្រោងនឹងស្នាក់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា.

Read More
អន្តរជាតិ

អាមេរិក និងហ្វីលីពីន បង្កើនសមត្ថភាពការពារដែនអាកាស និងដែនសមុទ្រ ក្នុងការហ្វឹកហាត់រួមគ្នា

កងកម្លាំងអាមេរិក និងហ្វីលីពីន បានធ្វើលំហាត់បាញ់គ្រាប់ពិតមួយ ដែលជាផ្នែកសំខាន់នៃសមយុទ្ធយោធាប្រចាំឆ្នាំ “Balikatan”។ ក្នុងលំហាត់នោះ ពួកគេបានធ្វើការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដោយប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសចល័ត MADIS របស់កងម៉ារីនអាមេរិក ដែលជាការដាក់ពង្រាយលើកដំបូងនៅក្នុងប្រទេសហ្វីលីពីន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺនៅក្នុងសមយុទ្ធឆ្នាំនេះ ក៏មានការបង្ហាញនូវប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS ជាលើកដំបូងផងដែរ។ ប្រព័ន្ធនេះត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ក្បែរកោះតៃវ៉ាន់។ ទោះបីជាយោធាហ្វីលីពីនបានសង្កត់ធ្ងន់ថា សមយុទ្ធ “Balikatan” ដែលមានការចូលរួមពីកងទ័ពជាង ១៤,០០០នាក់.

Read More
អន្តរជាតិ

យន្តហោះចម្បាំង ៥៦លានដុល្លារ ធ្លាក់ចូលសមុទ្រក្រហម ពេលនាវាអាមេរិកាំងបង្វិលខ្លួនគេចពីការវាយប្រហាររបស់ Houthi

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ ខណៈដែលយន្តហោះកំពុងត្រូវបានគេអូសចេញពីឃ្លាំងនៅលើនាវា USS Harry S. Truman។ នាវាផ្ទុកយន្តហោះបានបង្វិលខ្លួនភ្លាមៗ ដែលបណ្តាលឱ្យត្រាក់ទ័រអូសយន្តហោះបាត់បង់ការគ្រប់គ្រង រួចរុញទាំងយន្តហោះ និងត្រាក់ទ័រធ្លាក់ចេញពីនាវា។ របាយការណ៍ដំបូងបានបង្ហាញថា Truman បានបង្វិលខ្លួនយ៉ាងលឿនដើម្បីគេចពីការវាយប្រហារពីក្រុមឧទ្ទាម Houthi នេះបើតាមប្រភពពី CNN។ ក្រុមឧទ្ទាម Houthi ក៏បានអះអាងកាលពីថ្ងៃចន្ទថា ពួកគេបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចទៅលើនាវាផ្ទុកយន្តហោះអាមេរិកាំងនេះ នេះបើយោងតាមការចុះផ្សាយរបស់ Daily.

Read More
អន្តរជាតិ

រញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ អង្រួនទីក្រុងអ៊ីស្តង់ប៊ុល បណ្តាលឱ្យមានអ្នករងរបួស

អ៊ីស្តង់ប៊ុល (Reuters) — ការរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ ដែលបានវាយប្រហារទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃពុធ បានបណ្តាលឱ្យមនុស្សយ៉ាងតិច ១៥១នាក់រងរបួស។ ហេតុការណ៍នេះកើតឡើងនៅពេលដែលប្រជាពលរដ្ឋមួយចំនួនបានភ័យស្លន់ស្លោ និងព្យាយាមលោតចេញពីអគារ។ ព័ត៌មាននេះត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥។ ទីភ្នាក់ងារភូមិសាស្ត្រអាមេរិក (USGS) បានរាយការណ៍ថា ការរញ្ជួយដីនេះកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ។.

Read More
អន្តរជាតិ

លោក ត្រាំ សន្និដ្ឋានថា លោក ហ្សេលេនស្គី អាចនឹងយល់ព្រមបោះបង់គ្រីមៀ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកជឿជាក់ថាមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចនឹងពិចារណាលើការបោះបង់ចោលតំបន់គ្រីមៀ។ ការកត់សម្គាល់នេះត្រូវបានធ្វើឡើងដោយលោក ត្រាំ នៅក្នុងការជួបជុំជាមួយអ្នកសារព័ត៌មាននៅរដ្ឋ New Jersey។ នៅពេលដែលអ្នកសារព័ត៌មានសួរថាតើលោកគិតថា លោក ហ្សេលេនស្គី ត្រៀមខ្លួនរួចរាល់ដើម្បីបោះបង់គ្រីមៀឬទេ លោក ត្រាំ បានឆ្លើយយ៉ាងខ្លីថា “ពិតណាស់.

Read More
អន្តរជាតិ

រុស្ស៊ីបង្ហាញថាមិនពិភាក្សាជាមួយអាមេរិក និងអឺរ៉ុបអំពីការផ្គត់ផ្គង់ឧស្ម័នតាមអ៊ុយក្រែនទេ

(មូស្គូ): វិមានក្រឹមឡាំងបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ថា បច្ចុប្បន្នរុស្ស៊ីមិនមានការពិភាក្សាណាមួយជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបស្ដីពីការផ្គត់ផ្គង់ឧស្ម័នតាមរយៈប្រទេសអ៊ុយក្រែននោះទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា បញ្ហានេះគឺជាកិច្ចការពាណិជ្ជកម្ម រវាងអ្នកលក់ និងអ្នកទិញ។ លោកថ្លែងថា៖ «បើអ្នកទិញបង្ហាញចំណាប់អារម្មណ៍ ហើយផ្លូវបញ្ជូនមានសុវត្ថិភាព អ្នកលក់ក៏ត្រៀមខ្លួនពិភាក្សា។ មិនមានការបដិសេធទេ»។ សេចក្តីថ្លែងការណ៍នេះមកក្រោយរបាយការណ៍ថា សហរដ្ឋអាមេរិកបានស្នើឱ្យសាជីវកម្មអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួនចូលរួមគ្រប់គ្រងបំពង់ឧស្ម័នរបស់ក្រុមហ៊ុន.

Read More