សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី
ភ្នំពេញ៖ រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍នាយឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី សម្រាប់ការជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅវិមានសន្តិភាព។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍មេបញ្ជាការបានកោតសរសើរចំពោះការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។