ព័ត៌មានជាតិ

ព័ត៌មានជាតិ
ព័ត៌មានជាតិ

ចក្រភពអង់គ្លេស និងកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើមអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព

  ភ្នំពេញ — ក្នុងសប្តាហ៍នេះ លោកស្រី Catherine West MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើបញ្ហាអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកស្រី Catherine West បានបន្តដំណើរទស្សនកិច្ចទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល។ អាកាសយានដ្ឋាននេះត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះការរចនាប្រកបដោយភាពច្នៃប្រឌិត និងជាគំរូនៃព្រលានយន្តហោះបៃតង ដែលមានស្ថាបត្យកម្មជាស្នាដៃរបស់ចក្រភពអង់គ្លេស។.

Read More