
យោងតាមការចេញផ្សាយពី The National Thailand បានឱ្យដឹងថា មានរញ្ជួយដីចំនួន ៥លើក បានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងភាគខាងជើងប្រទេសថៃ កាលពីព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយរលកញ័រខ្លាំងបំផុតមានកម្រិត ៤.៣រ៉ិចទ័រ ដែលបានកើតឡើងនៅវេលាម៉ោង ៨:២៨នាទីព្រឹក។
នាយកដ្ឋានអង្កេតការរញ្ជួយដី នៃនាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍ថា ការរញ្ជួយដីចំនួន ៤លើក មានចំណុចកណ្តាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលរញ្ជួយដី ១លើកទៀត បានកើតឡើងនៅឃុំ Tham Lot ស្រុក Pang Mapha ខេត្ត Mae Hong Son នៃប្រទេសថៃ។
តារាងកត់ត្រាការរញ្ជួយដី៖
- ម៉ោង ៨:២៨នាទីព្រឹក: រញ្ជួយដីកម្រិត ៤.៣រ៉ិចទ័រ នៅរយៈទទឹង ១៩.២៣៤°N រយៈបណ្តោយ ៩៦.៣៤៩°E ជម្រៅ ១០គីឡូម៉ែត្រ (មីយ៉ាន់ម៉ា)។
- ម៉ោង ៨:១២នាទីព្រឹក: រញ្ជួយដីកម្រិត ១.៩រ៉ិចទ័រ នៅរយៈទទឹង ១៩.៤៨៧°N រយៈបណ្តោយ ៩៨.៣១៣°E ជម្រៅ ៥គីឡូម៉ែត្រ (ឃុំ Tham Lot ស្រុក Pang Mapha ខេត្ត Mae Hong Son ប្រទេសថៃ)។
- ម៉ោង ៣:៣២នាទីព្រឹក: រញ្ជួយដីកម្រិត ២.៥រ៉ិចទ័រ នៅរយៈទទឹង ១៩.៩៥៧°N រយៈបណ្តោយ ៩៦.៥២៩°E ជម្រៅ ១០គីឡូម៉ែត្រ (មីយ៉ាន់ម៉ា)។
- ម៉ោង ១:៤៣នាទីព្រឹក: រញ្ជួយដីកម្រិត ២.៨រ៉ិចទ័រ នៅរយៈទទឹង ១៨.៦៣១°N រយៈបណ្តោយ ៩៦.៤៧៥°E ជម្រៅ ១០គីឡូម៉ែត្រ (មីយ៉ាន់ម៉ា)។
- ម៉ោង ០០:០៤នាទីព្រឹក: រញ្ជួយដីកម្រិត ៣.៤រ៉ិចទ័រ នៅរយៈទទឹង ២១.៥៣៧°N រយៈបណ្តោយ ៩៨.៥១០°E ជម្រៅ ១០គីឡូម៉ែត្រ (មីយ៉ាន់ម៉ា)។